Monday, August 19, 2013

យោងតាមប្រភពព័ត៌មាន straitstimes បានឲ្យដឹងថា ស្រ្តីជនជាតិជប៉ុនម្នាក់ មានឈ្មោះថា Hiromi Takeuchi អាយុ ៤៤ឆ្នាំ បានរងរបួសជាច្រើនកន្លែង និងបានស្លាប់បាត់បង់ជីវិត ដោយសារការផ្ទុះនៃកាំជ្រួច ដែលបាញ់នៅក្នុងពិធីបុណ្យមួយ នៅក្នុងទីក្រុងតូក្យ៉ូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅនេះ។
ជាមួយគ្នានេះដែរ មនុស្សចំនួន ៦០នាក់ផ្សេងទៀត ក៏បានរងរបួសនៅក្នុងហេតុការណ៏នេះដែរ ដែលពិធីបុណ្យមួយនេះ មានរៀបចំស្តង់អាហារ និងភេសជ្ជៈជាច្រើនដើម្បីទទួលភ្ញៀវ ហើយមានមនុស្សចូលរួមយ៉ាងច្រើនកុះករផងដែរ ព្រោះវាជាពិធីបុណ្យប្រចាំឆ្នាំមួយ របស់ប្រទេសជប៉ុន។
យ៉ាងណាមិញ មនុស្ស ១៨នាក់ ក្នុងចំណោមមនុស្ស ៦០នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងទីក្រុងតូក្យ៉ូ៕

ដោយ ៖ ប៊ី
ខ្មែរឡូត

ស្រ្តីម្នាក់បានស្លាប់ និងមនុស្ស ៦០នាក់រងរបួស ដោយសារការផ្ទុះនៃកាំជ្រួច