Tuesday, August 6, 2013

ប្រភព ៖​ HappyCambodia

រឿង​ចម្លែក​មួយ​បាន​កើតឡើង នៅពេល​ដែល​បុរស​មា្ន​ក់ បាន​ដើរ​ថត​វីដេអូ​នៅក្នុង​ផ្ទះ ហើយ​ដើរ​ថត​ទៅដល់​បន្ទប់ទឹក​គឺ​នៅពេល​ដែល​សង្សារ​របស់​ខ្លួន​កំពុង​ងូតទឹក ក្រោយមក​ក៏​ប្រទះ​ឃើញ​មាន​ស្រមោល​ខ្មោច​មួយ នៅក្នុង​អាង​ងូតទឹក​នោះ ដែល​បាន​ធ្វើអោយ​អ្នក​ថត និង​អ្នកទស្សនា​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​
​បុរស​រូប​នោះ​បាន​ដើរ​ថត​ចូល​ដល់​បន្ទប់ទឹក ស្របពេល​ដែល​មិត្តស្រី​គាត់​កំពុង​ងូតទឹក នាង​ក៏​ប្រញាប់​រួសរាន់​ចង​ពុងរត់​ចេញមកក្រៅ ដែល​គាត់​គ្រាន់តែ​ចង់​ថត​វីដេអូ​លេងសើច​ប៉ុណ្ណោះ​។ មួយសន្ទុះ​ក្រោយមក បន្ទាប់​ពី​មិត្តស្រី​គាត់​រត់​ចេញ​ទៅ​ក្រៅ គាត់​បង្វែរ​កាមេរ៉ា​ទៅ​អាង​ងូតទឹក​ដោយមាន​បិទ​វាំងនន ហើយ​ក៏​ថត​ជាប់​ស្រ​ម៉ោល​ខ្មោច​មួយដែល​នៅ​ជាប់​នឹង​វាំងនន​នោះ​ដែល​ ហាក់ដូចជា​កំពុង​ងូតទឹក​។​
បន្ទាប់​មក​គាត់​មាន​ការភ្ញាក់ផ្អើល និង​រន្ធត់​យ៉ាងខ្លាំង ហើយ​គាត់​ក៏​ស្ទុះ​ទៅ​បើក​វាំងនន​មើល បែរជា​គ្មាន​អ្វី​នៅក្នុង​នោះ​ទាល់តែ​សោះ​។ ម្លោះ​ហើយ​វា​អាច​អោយ​យើង​សន្និដ្ឋានបានថា វា​អាច​នឹង​មាន​ខ្មោចលង​នៅ​ទីនោះ​៕

តើប្រិយមិត្តគិតយ៉ាងម៉េងចំពោះរឿងនេះ?
 
  


វីដេអូ៖ ថតជាប់ខ្មោចស្រីកំពុងងូតទឹក