Saturday, August 24, 2013

ស្ដ្រីជនជាតិកូរ៉េភាគច្រើន តែងតែធ្វើការវះកាត់កែសម្ផស្សមុខ ដើម្បីឲ្យមានមុខដូចទៅមនុស្សលោកខាងលិច។ ការវះកាត់ឆ្អឹងថ្គាមក្រោម ដែលធ្លាក់វែង ឲ្យខ្លីមកភ្ជាប់ជាមួយនឹងថ្គាមលើ គឺជាការពេញនិយមមួយ សំរាប់ប្រជាជនកូរ៉េ ជាពិសេស មនុស្សស្រី។
មានរូបភាពជាច្រើន របស់ស្រ្ដីកូរ៉េកក្រោយពីធ្វើការវះកាត់រួច នៅក្នុងប្រព័ន្ធអ៊ីធឺណេត បានបង្ហាញឲ្យឃើញថា មុខរបស់ពួកគេ គឺបានបន្សល់ទុកនូវស្នាមញញឹមជារឿងរហូត។ បើចង់ដឹងច្បាស់ លោកអ្នកអាចពិនិត្យមើលនៅផ្នែកខាងចុងនៃ បបូរមាត់របស់ពួកគេ គឺបះឡើងទៅលើ គឺជាសញ្ញានៃស្នាមញញឹម។
យោងតាមរបាយការណ៍ពិភពលោក បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងជាប់លេខ១ ខាងកែសម្ផស្សមុខ និងមានភាពល្បីល្បាញបំផុត។
តើប្រិយមិត្តយល់យ៉ាងណាចំពោះរបៀបមើលមួយនេះ? តើប្រិយមិត្តធ្លាប់សាកល្បងដែរ ឬ ទេ? សូមពិនិត្យមើលរូបខាងក្រោមទាំងអស់គ្នា៖








ខាងក្រោមនេះ គឺជាវីដេអូមួយ ដែលបង្ហាញពីការវះកាត់ប្ដូរមុខ របស់ស្ដ្រីជនជាតិកូរ៉េម្នាក់ដ៏អស្ចារ្យ និងមិនគួរឲ្យជឿ៖



ប្រភពពី ខ្មែរឡូត

ប្រិយ​មិត្ត​ចង់ដឹង​ពីរបៀប​មើល មុខស្ដ្រី​ជនជាតិ​កូរ៉េ តើមាន​ធ្វើការ​វះកាត់ ឬក៏អត់ទេ?