តាមការវិវត្តន៌របស់ធម្មជាតិ នៅពេលដែលអាយុកាន់តែច្រើន បុរសនឹងត្រូវថមថយកំលាំង ទាំងកំលាំងកាយ និងកំលាំងចិត្ត មិនចំពោះតែកំលាំងខាងការរួមភេទនោះទេ តែដោយឡែកអារម្មណ៌វិញ គឺកាន់តែពុះកញ្ជ្រោឡើង។ ប្រការនេះហើយ នៅពេលចិត្តចង់ខ្លាំង តែ «អាអូនតូច» បែជាមិនចង់ រឺមិនព្រមឡើងរឹងនោះ ដែលធ្វើឲ្យបុរសយល់ថា អាអូនតូច របស់ខ្លួនអាចងាប់ហើយ...។ ពេលខ្លះ ដោយសារកំលាំងកាយចុះខ្សោយ មានជំងឺរ៉ាំរ៉ៃ មានទុក្ខកង្វល់ច្រើន ក៏ជាហេតុធ្វើឲ្យ លឹង្គមិនព្រមឡើងរឹងដែរ ដែលនេះក៏ធ្វើឲ្យបុរសយល់ថា អាអូនតូច របស់ខ្លួនងាប់ហើយ..
តើត្រូវធ្វើដូចម្តេច ដើម្បីបញ្ចៀសកុំឲ្យងាប់លឹង្គ?
គេហទំព័រសុខភាព ក្នងស្រុកបានចុះផ្សាយអត្ថបទមួយដែលមានចំនងជើងថា«មធ្យោបាយ ៨យ៉ាងដើម្បីបង្ការកុំឲ្យងាប់លិង្គ» ប្រហែលជាមធ្យោបាយតែមួយមុខគត់ដែលអាចជួយបុរសៗបាន ហេតុនេះ នាវាសូមដកស្រង់ចុះផ្សាយដូចខាងក្រោម៖
ការងាប់លិង្គត្រូវបានគេសម្គាល់ដឹងថា ជាការអសមត្ថភាពក្នុងការទទួលបាន ឬរក្សាភាពរឹងរបស់លិង្គដើម្បីអាចសូកបញ្ចូលក្នុងទ្វារមាសបាន ព្រមទាំងសប្បាយក្នុងទំនាក់ទំនងផ្លូវភេទ។ បញ្ហាមួយនេះច្រើនតែកើតមានលើបុរសចាប់ពីអាយុ ៤០ឆ្នាំឡើងទៅប្រមាណ ៥០%។ មានហេតុផលមួយចំនួនសម្រាប់ករណីងាប់លិង្គនេះដូច្នេះ ករណីផ្លូវកាយគឺមានបញ្ហាទៅលើការស្រោចស្រពឈាមទៅចិញ្ចឹមលិង្គ និងករណីផ្លូវចិត្តដូចជា ការថប់អារម្មណ៍, ការបាក់ទឹកចិត្ត និងការស្ត្រេស។
សមត្ថភាពដើម្បីទទួលបានការឡើងរឹងរបស់លិង្គអាចមានឥទ្ធិពលបាន តាមរយៈកត្តាផ្លូវកាយ និងផ្លូវចិត្តជាច្រើន ប៉ុន្តែរបៀបរស់នៅ និងគុណភាពនៃទំនាក់ទំនងរបស់អ្នកក៏ដើរតួនាទីសំខាន់មួយដែរ។ បើសិនជាគ្មានមូលហេតុនៃបញ្ហាសុខភាពធ្ងន់ធ្ងរ ឬបញ្ហាផ្លូវកាយទេ អ្នកប្រហែលជាអាចគិតគូរអំពីវិធីបង្ការដូចខាងក្រោមនេះហើយ៖
១, ការញ៉ាំអាហារផ្តល់សុខភាពល្អដែលមានជាតិខ្លាញ់ Saturated Fat ទាប ព្រមទាំងជីវជាតិសំខាន់ៗទាំងអស់ដែលល្អចំពោះសុខភាពគឺជារឿងមាន ប្រយោជន៍។ ចូរប្រាកដថា អ្នកបានញ៉ាំបន្លែ និងផ្លែឈើរាល់ថ្ងៃព្រមទាំងប្រេងអូមេហ្គាបីទៀតផងដែរ។
២, ការហាត់ប្រាណជាទៀតទាត់នឹងពង្រឹងដល់ចរន្តឈាមហូរ, មានកម្លាំង, និងជាវិធីដ៏ល្អមួយដើម្បិបន្ធូរអារម្មណ៍ និងបន្ថយស្ត្រេស។ ការហាត់ប្រាណនៅក្លិបលើកដុំដែក ឬការរត់ប្រណាំង, ជិះកង់, ឬការដើរសុទ្ធតែអាចជំនួយដល់ការព្រួយបារម្ភ និងបញ្ហាទាំងឡាយ ព្រមទាំងអោយមានអារម្មណ៍ល្អ។
៣, ចូរប្រមើមើលការទទួលទានគ្រឿងស្រវឹងរបស់អ្នកអោយត្រឹមត្រូវ ព្រោះការញ៉ាំច្រើនពេកអាចប៉ះពាល់ដល់ការរួមភេទបាន ដូច្នេះចូកាត់បន្ថយការទទួលមកត្រឹមតែ ២ដងក្នុងមួយថ្ងៃបានហើយ។
៤, គ្រូពេទ្យមួយចំនួនយល់ថា ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកអាចប៉ះពាល់ដល់មុខងារធ្វើអោយ លិង្គរឹងបាន ដូច្នេះចូរព្យាយាមកាត់បន្ថយការញ៉ាំកូកាកូឡា, កាហ្វេ និងតែ ហើយចូរជ្រើសរើសភេសជ្ជៈដែលគ្មានជាតិកាហ្វេអ៊ីនជំនួសវិញ។
៥, មានអំណះអំណាងមួយដែលបញ្ជាក់ថា ការជក់បារីអាចមានឥទ្ធិពលទៅលើសមត្ថភាពក្នុងការអោយលិង្គរឹងបាន។ ជាតិនីកូទីនធ្វើអោយសរសៃឈាមរួមតូច ដូច្នេះចូរឈប់ជក់បារីទៅ។
៦, ចូរពិនិត្យទៅលើជីវិត ក៏ដូចជាទំនាក់ទំនងរបស់អ្នកមើលទៅថា តើមានអ្វីដែលអាចបង្កស្ត្រេស, តក់ស្លុត, មានកំហុស ឬបាក់ទឹកចិត្តដែរទេ។ ចូរព្យាយាមសោះស្រាយរាល់ជម្លោះទាំងឡាយជាមួយដៃគូ, គ្រួសារ ឬកន្លែងធ្វើការ។ កាលណាមានការបោះជំហានវេជ្ជមានទាំងនេះអ្នកអាចនឹងព្រឹងដល់ជីវិត រស់នៅ, កាត់បន្ថយការបារម្ភ ឬស្ត្រេស ហើយវាក៏ជួយអោយអ្នកយល់ថាធូរស្រាលក្នុងចិត្តដែរ។
៧, ដើម្បីជួយសម្រួលដល់ការងាប់លិង្គ មិនត្រូវខ្លាចការពិភាក្សាគ្នាដោយបើកចំហរអំពីបញ្ហារបស់អ្នកជាមួយ ដៃគូឡើយ។ ជាមួយនឹងការគាំទ្ររបស់ពួកគេ អ្នកនឹងអាចចៀសផុងការយល់ច្រឡំ និងយកឈ្នះរឿងអស់ទាំងនោះបាន។
៨, ការប្រើថ្នាំមួយចំនួនអាចមានឥទ្ធិពលទៅលើសមត្ថភាពក្នុងការទទួលបាន ការឡើងរឹងរបស់លិង្គ។ ថ្នាំទាំងនោះមានដូចជា ថ្នាំដែលចេញដោយវេជ្ជបញ្ជាមួយចំនួនសម្រាប់បញ្ចុះសម្ពាធឈាម, ថ្នាំព្យាបាលបញ្ហាបេះដូង, និងថ្នាក់បាក់ទឹកចិត្ត៕
ប្រភពពី នាវា