Tuesday, August 13, 2013

ភ្នំពេញ : ប៉ុន្មានថ្ងៃមុនកន្លងមកនេះពោលគឺតាំងពី
ដើមខែ សីហា ឆ្នាំ ២០១៣ ​នេះ ព្យុះភ្លៀងនៅកម្ពុជា
និងទឹកបានហូរបុកពីបណ្តាប្រ​ទេសជិតខាងមួយ
ចំនួនបានធ្វើឲបណ្តាខេត្តមួ​យចំនួនដូចជាខេត្តបន្ទាយ
មានជ័យ , ក្រចេះ , កំពង់ធំ ​, ព្រះវិហារ ,កំពង់ចាម និង
ខេត្តកណ្តាលបានលិចលង់​បណ្តាលឲពលរដ្ឋមួយ
ចំនួនបានស្លាប់ ។
មន្រ្តីជំនាញក្រសួងធនធា​នទឹក និងឧតុនិយមបានអះអាង
នៅថ្ងៃទី ១២សីហា នេះថា ​ការធ្លាក់ភ្លៀងមួយចំនួនក្នុងរាជ
ធានីភ្នំពេញ និងបណ្តាខេត្ត​ស្ទើរតែពេញទូទាំងប្រទេស
ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ​ មិនមែនជាឥទ្ធិពលរ​បស់ព្យុះឈ្មោះ
UTOR ទេ គឺជាឥទ្ធិពលប្រព័ន្ធសម្ពាធទាបធម្មតា ។​
តាមការបញ្ជាក់ថា ​ដោយមូលហេតុនេះហើ​យ ទើបបណ្តាល
ឲមានភ្លៀងធ្លាក់ច្រើន​​រហូត​បណ្តាល​ឲលង់លិច ​ប៉ុន្តែនឹងថយ
ចុះវិញ ចាប់ពីថ្ងៃទី ១៤ នេះតទៅ ៕


ចាប់ពី​ថ្ងៃ​ស្អែក​ (១៤ សីហា ) ព្យុះភ្លៀង​នៅទូទាំង​ប្រទេសថយចុះ