Thursday, August 15, 2013

ចិន៖  វាគឺជារឿងមួយ ដ៏ខ្លោចផ្សាជាទីបំផុត នៅពេលបុរសជន ជាតិចិនម្នាក់ត្រូវបាន ប្រភពព័ត៌មាន រាយការណ៍ថា បានជួបនូវទុក្ខផ្តួនៗ ដោយត្រូវបាត់បង់ ភរិយាជាទីស្រឡាញ់ ព្រោះត្រូវជនពាល ចាប់រំលោភ និងសម្លាប់បំបិទមាត់។ ប្រពន្ធស្រឡាញ់ ស្មើជីវិតស្លាប់មិនទាន់ បានប៉ុន្មានផង កូនជាស្រឡាញ់ ពេញបេះដូង ក៏ត្រូវរងគ្រោះរលាក ទឹកក្តៅពេញខ្លួន ដែលមើលទៅវេទនា គួរឲ្យសោកសង្រេងទៀត។
ប្រភពព័ត៌មាន មិនបានបញ្ជាក់ អត្តសញ្ញាណ បុរសរងទុក្ខធំប៉ុន មហាមេឃនេះទេ ដោយគ្រាន់បញ្ជាក់ថា នៅប្រទេសចិនតែប៉ុណ្ណោះ។ លើសពីនេះ វីដេអូនៃការជួយ សង្គ្រោះរបស់ក្រុមគ្រូពេទ្យ លើក្មេងប្រុសដែល រលាកទឹកក្តៅនោះ ត្រូវបានគេថតបង្ហោះមើលទៅគួរអាណិត ក្មេងប្រុសនោះយ៉ាងខ្លាំង។
វីដេអូនៃការជួយសង្រ្គោះ របស់គ្រូពេទ្យត្រូវ បានបង្ហោះនៃក្នុងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ហើយអ្នកលេងហ្វេសប៊ុក មានការតក់ស្លុតយ៉ាងខ្លាំង ចំពោះហេតុការនេះ ដោយបានសម្តែង មតិយោបល់ថា ពិតជាគួរឲ្យអាណិតបុរស និងក្មេងប្រុសនោះខ្លាំងណាស់៕


ប្រភពពី​ Lookingtoday

ពិតជាខ្លោចផ្សាណាស់ ប្រពន្ធត្រូវគេរំលោភសម្លាប់ កូនប្រុសរលាកទឹកក្តៅ ពេញខ្លួន (មានវីដេអូរ)