កញ្ញា ម៉ានីកា ដែលមានឈ្មោះដើម សត័ សុខវិច្ឆិកា បានចូលប្រឡូកសិល្បៈតាំងពី២០០៤ ក្រោយប្រឡងចម្រៀងជាក្រុមជាប់លេខ១នៅប៉ុស្តិ៍លេខ៥។ ចំពោះការបែកធ្លាយរូបភាពនេះ ម៉ានីកានិយាយថា៖
វាជារូបថតបែបសិល្បៈរបស់នាង ដែលបានថតកាលពីពីរឆ្នាំមុន នៅហាងថតរូបមួយ ដែលកាលណោះ នាងថតរូបបែបសិចស៊ីប៉ុន្មានសន្លឹកនោះ ទុកគ្រាន់មើលខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែមិននឹកស្មានថា ពេលនេះ បែរជារូបថតទាំងនោះបានធ្លាក់ដល់ដៃអ្នកសារព័ត៌មានសោះ។ តារារូបនេះបន្តថា នាងមិនយល់សោះ មិនដឹងថាអ្នកណាគេចង់ធ្វើបាបរូបនាង ឬក៏យ៉ាងណានោះទេ ខណៈដែលកេរ្តិ៍ឈ្មោះរបស់នាងទើបតែចាប់ផ្តើមល្បីក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ។
សូមបញ្ជាក់ថា ក្នុងដើមឆ្នាំ២០១៣នេះ កញ្ញាម៉ានីកា ត្រូវបាន ទស្សនាវដ្តីមួយអញ្ជើញថតបង្ហាញម៉ូតឈុតហែលទឹក ដាក់ទំព័រសម្លៀកបំពាក់ឱ្យទស្សនាវដ្តីនោះ ក្នុងខែមិថុនានៃលេខថ្មី។ ការបញ្ចេញសាច់ជាមួយឈុតប៊ីហ្គីនី ដែលសិចស៊ីនេះ ជាលើកទីមួយ និងព្រួយបារម្ភពីការរិះគន់របស់ទស្សនិកជនផងដែរ។ ប៉ុន្តែរូបនោះ នាងសូមឱ្យមានការយោគយល់ដល់រូបនាង ខណៈនាងជាតារាបង្ហាញម៉ូតមួយរូប នេះបើតាមការចុះផ្សាយដោយគេហទំព័រ CEN។
ប្រភពពី នារា