Showing posts with label សន្តិសុខសង្គម. Show all posts
Showing posts with label សន្តិសុខសង្គម. Show all posts

Monday, August 19, 2013

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែង បានរងការខូចខាត ក្រោយពីមានករណីរលំបង្គោលដែក នៅតាម បណ្ដោយផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ចុងសបា្ដហ៍ កន្លងទៅនេះ ប៉ុន្ដែ សំណាងល្អមិនបណ្ដាល ឱ្យនរណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។
ករណីនេះអាជ្ញាធរខណ្ឌទួលគោក ដែល មានអភិបាលរងមួយរូប និងសមត្ថកិច្ចមូលដ្ឋាន បានលាក់លៀម មិនឱ្យមានការបែក ធ្លាយដល់បណ្ដាញសារព័ត៌មាននោះឡើយ  នាំឱ្យប៉ះពាល់ និងមានការរិះគន់ចំពោះ ការធ្វេសប្រហែសពីការគ្រប់គ្រង របស់អាជ្ញាធរ និងសមត្ថកិច្ចទៅលើការដាំបង្គោលដែក ឬមួយការដាក់ ផ្ទាំងប៉ាណូជាដើម ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលា ម៉ោង ១០យប់ ថ្ងៃ សុក្រ ចុងសបា្ដហ៍កន្លងទៅនេះ មានករណីរលំបង្គោលដែកមួយ ដែលមានទំហំធំសង្កត់លើផ្ទះប្រជាពលរដ្ឋ ក្បែរភ្លើងស្ដុបទេពផន តាមបណ្ដោយផ្លូវ លេខ ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ប៉ុន្ដែ ភ្លាមៗ នោះអាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយអភិបាលរងមួយរូប និងសមត្ថកិច្ចមូលដ្ឋាន បានយករថយន្ដមួយ គ្រឿង មកស្ទូចបង្គោលដែកចេញ ហើយ មិនបានផ្ដល់ព័ត៌មានលំអិតនោះឡើយ ចំពោះបញ្ហានេះ ។
ប្រជាពលរដ្ឋ អំពាវនាវឱ្យអាជ្ញាធរគួរ ពិនិត្យមើលការដាំបង្គោលដែក នៅតាមផ្លូវ ក៏ដូចជាការបំពាក់ផ្ទាំង ផ្សាយពាណិជ្ជកម្មធំៗជាដើម ជៀសវាងការដួលរលំធ្វើឱ្យរងគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋធ្វើដំណើរតាម ដងផ្លូវ ក៏ដូចជាផ្ទះប្រជាពលរដ្ឋដែលនៅជិត ទីតាំងនោះ ។ នេះសំណាងល្អហើយដែលការរលំបង្គោល ដែក មិនបានប៉ះពាល់ និងបណ្ដាលឱ្យប្រជាពលរដ្ឋ នៅក្បែរនោះរងគ្រោះថ្នាក់ ពោលគ្រាន់តែធ្វើឱ្យរងការ ខូចខាតដល់ផ្ទះតែប៉ុណ្ណោះ ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល

រលំបង្គោលដែក សង្កត់ផ្ទះ​ ប្រជាពលរដ្ឋ នៅក្បែរភ្លើងស្ដុប ទេពផន សមត្ថកិច្ចលាក់លៀម

Thursday, August 8, 2013

វិទ្យុអាស៊ីសេរី៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​រាជធានី​ខេត្ត​មួយ​ចំនួន មាន​ការ​ព្រួយ​បារម្ភ និង​មាន​ចម្ងល់​ចំពោះ​សកម្មភាព​ចល័ត​កងទ័ព​តាម​រថយន្ត​របស់​រដ្ឋាភិបាល ក្រោយ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា។

ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​បាន​ឆ្លើយ​ថា ពលរដ្ឋ​មិន​ត្រូវ​ព្រួយ​បារម្ភ​ទេ ហើយ​សន្តិសុខ​ជាតិ​ក៏​មិន​ទាន់​ធ្លាក់​ដល់​ត្រូវ​ប្រើ​កម្លាំង​កងទ័ព​នោះ​ដែរ។

ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ព័ត៌មាន​ទាក់ទង​សកម្មភាព​ចល័ត​កងទ័ព ឬ​សព្វាវុធ តាម​រថយន្ត​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ពេល​មាន​ដំណឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ធ្វើ​មហា​បាតុកម្ម​តវ៉ា​លទ្ធផល​បោះ​ឆ្នោត ដែល​មិន​ត្រឹមត្រូវ។

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ជិត​ភ្លឺ​ព្រឹក​ថ្ងៃ​ទី៨ ខែ​សីហា ពួក​គាត់​ឃើញ​មាន​រថពាសដែក ឬ​អា​ស្គុត​របស់​កងទ័ព​ច្រើន​ជាង ៥​គ្រឿង បាន​បើក​តាម​ផ្លូវ​ជាតិ​លេខ​៦ សំដៅ​មក​រាជធានី​ភ្នំពេញ។

ពលរដ្ឋ​មាន​ចម្ងល់​ថា ការ​ចល័ត​រថពាសដែក​ទាំង​នោះ មិន​ដឹង​ថា​រដ្ឋាភិបាល​ចល័ត​ក្នុង​ហេតុការណ៍​អ្វី​នោះ​ទេ ព្រោះ​គ្មាន​ប្រភព​បង្ហើប​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ទេ។ ប្រជាពលរដ្ឋ​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ជួយ​បំភ្លឺ​ករណី​ចល័ត​កងទ័ព​នេះ៖ «គ្រឿង​សព្វាវុធ ឬ​រថពាសដែក​ហ្នឹង ខ្ញុំ​ឃើញ​ជាក់ស្តែង គឺ​ចំនួន ៦​គ្រឿង។ អត់​ដឹង​ថា​ទៅ​ពី​ខាង​ណា​ទេ ប៉ុន្តែ​យើង​ឃើញ​តាម​ផ្លូវ​ជាតិ​លេខ​៦ សំដៅ​ទៅ​ភ្នំពេញ។ ឃើញ​ទាហាន​ស្លៀកពាក់​សម្លៀកបំពាក់​ប៉ារ៉ា ប្រហែល​ជា ៤០​នាក់ និង​មាន​មុខ​មក​ភ្នំពេញ»។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​បញ្ហា​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ ក៏​បាន​ដឹង​ឮ​លើ​ករណី​មាន​សកម្មភាព​ចល័ត​កងទ័ព ឬ​សព្វាវុធ​នេះ​ដែរ។ លោក​ផ្តល់​វិភាគ​ថា សកម្មភាព​ចល័ត​ទ័ព​នៅ​មុន​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ចូល​មក​ដល់ អាច​ជា​សញ្ញា​ដំឡើង​សាច់​ដុំ​ដាក់​គ្នា រវាង​អ្នក​នយោបាយ​ខ្មែរ។ លោក កែម ឡី មាន​យោបល់​ថា អ្នក​នយោបាយ​ខ្មែរ​គួរ​ស្វែង​រក​ដំណោះស្រាយ​មូលហេតុ​នៃ​បញ្ហា​ដោយ​សន្តិវិធី ជា​ជាង​គេច​មិន​ដោះស្រាយ​បញ្ហា។

លោក​ថា បញ្ហា​ដែល​កើត​មាន​រវាង​អ្នក​នយោបាយ​ខ្មែរ​ក្រោយ​ការ​បោះ​ឆ្នោត គឺ​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត ប៉ុន្តែ​អ្នក​នយោបាយ​ខ្មែរ​ហាក់​ទុក​បញ្ហា​ឲ្យ​ទុំ​ជោរ ឬ​ឲ្យ​មាន​ឥទ្ធិពល ទើប​ចាប់​ផ្ដើម​ដោះស្រាយ​ជា​ក្រោយ ដែល​ជា​ទង្វើ​មិន​ត្រឹមត្រូវ៖ «ខ្ញុំ​គិត​ថា មក​ពី​គណបក្ស​ទាំង​ពីរ​ហ្នឹង​លឿន​ពេក។ មួយ គឺ​លឿន​ពេក ត្រង់​ថា ប្រកាស​ធ្វើ​មហា​បាតុកម្ម និង​មួយ​ទៀត​ត្រង់​ថា ចង់​ធ្វើ​អី​ដែល​មិន​ត្រឹមត្រូវ។ ឧទាហរណ៍​ថា ចង់​ប្រជុំ​សភា ចង់​ចែក​កៅអី ចង់​ប្រជុំ​បង្កើត​រដ្ឋាភិបាល ដោយ​យើង​មិន​ទាន់​ជជែក​គ្នា​ពី​ការ​កែតម្រូវ​លក្ខណៈ​បច្ចេកទេស។ អា​នេះ​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ពីព្រោះ​យើង​មាន​ជំហាន​របស់​វា​ដែល​ត្រូវ​ធ្វើ។ អ៊ីចឹង គណបក្ស​ទាំង​ពីរ​ហ្នឹង​លឿន​ពេក​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ផ្តល់​សារ​នយោបាយ​ទៅ​ដល់​ប្រជាពលរដ្ឋ»។

ឆ្លើយ​សំណួរ​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា លោក ស ខេង ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ថា មិន​បាន​ដឹង​សកម្មភាព​ចល័ត​កងទ័ព ឬ​សព្វាវុធ​នេះ​ទេ៖ «ខ្ញុំ​មិន​មាន​ព័ត៌មាន​ហ្នឹង​ទេ»។

ទោះ​យ៉ាង​ណា លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី៨ ខែ​សីហា ថា គ្មាន​អ្វី​ដែល​ពលរដ្ឋ​ត្រូវ​ភ័យ​ខ្លាច​ទេ ចំពោះ​សកម្មភាព​ចល័ត​កងទ័ព​ចេញ​ពី​បន្ទាយ ព្រោះ​ជា​ការងារ​របស់​កងទ័ព ឬ​ជា​ការ​ហ្វឹកហាត់​នោះ។ លោក​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​គ្មាន​គោលការណ៍​ណា​មួយ​ប្រើ​កម្លាំង​ទ័ព ដើម្បី​បង្ក្រាប​ប្រជាជន​ខ្លួន​ឯង​ទេ ហើយ​សន្តិសុខ​ជាតិ​ក៏​មិន​ទាន់​ធ្លាក់​ដល់​ដំណាក់​កាល​ប្រើ​កម្លាំង​ទ័ព​នោះ​ដែរ។

លោក ផៃ ស៊ីផាន៖ «រាជ​រដ្ឋាភិបាល​នេះ ប្រជាពលរដ្ឋ​គឺ​កើត​ពី​ប្រជាពលរដ្ឋ កើត​ពី​ប្រជាជន។ ហើយ​យើង​គ្មាន​គោលការណ៍​ណា​ទៅ​ប្រើ​កម្លាំង​ទ័ព​ទៅ​សម្លាប់​ប្រជាជន​ខ្លួន​ឯង​ទេ។ យើង​អត់​ទាន់​ដល់​ស្ថានភាព​បែប​ហ្នឹង​ទេ គឺ​អត់​មាន​ទេ​កុំ​បារម្ភ។ ហើយ​ការ​ដែល​ឃើញ​ទាហាន​ជិះ​ឡាន វា​គួរ​តែ​កុំ​ភិតភ័យ វា​អត់​ទាន់​មាន​ស្ថានភាព​ដល់​ថ្នាក់​ប៉ុណ្ណឹង​ទេ។ អា​នេះ​ជា​ការងារ​ប្រក្រតី​ភាព​របស់​កង​កម្លាំង​របស់​យើង។ ជួន​កាល គេ​ចេញ​ពី​ការ​ហាត់​ហ្វឹកហ្វឺន​មក គេ​ទៅ​កាន់​មូលដ្ឋាន​របស់​គេ ដោយ​គ្រាន់​តែ​ឆ្លង​កាត់​មណ្ឌល​របស់​យើង​មិន​មាន​អី​ជា​បញ្ហា​ទេ។ ចំពោះ​ឥឡូវ​នេះ យើង​អត់​ទាន់​ឃើញ​មាន​អ្វី​ដែល​ជា​សញ្ញា​នៃ​ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ​ទេ។ ដូច្នេះ អ្វី​ដែល​ជា​ការ​យល់ ដែល​គេ​ឃើញ​ហ្នឹង វា​ដូច​ជា​មិន​មាន​សារសំខាន់​អី​ទៅ​ដល់​ហ្នឹង​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ចូល​មក​ដល់ បាន​ប្រកាស​ជា​សាធារណៈ​ថា បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ប្រទេស​នឹង​មាន​សង្គ្រាម។ ប៉ុន្តែ ការ​ប្រកាស​នេះ​ត្រូវ​បាន​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​តប​ថា នឹង​មិន​មាន​សង្គ្រាម​កើត​ឡើង​ទេ បើ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ព្រោះ​បក្ស​ប្រឆាំង​គ្មាន​កម្លាំង​ទ័ព និង​អាវុធ​សម្រាប់​ធ្វើ​សង្គ្រាម​ដូច​គណបក្ស​ប្រជាជន​កម្ពុជា របស់ លោក ហ៊ុន សែន។

ទាក់ទិន​បញ្ហា​នេះ​ដែរ ប្រទេស​ជប៉ុន តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ស្វាគមន៍​ប្រការ​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នៅ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូន និង​សន្តិភាព​ជា​ទូទៅ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា។

យ៉ាង​ណា​ក៏ដោយ ប្រទេស​ជប៉ុន នឹង​បន្ត​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សភាពការណ៍​ក្រោយ​ការ​បោះ​ឆ្នោត​នេះ។ ប្រទេស​ជប៉ុន សង្ឃឹម​ថា ដំណើរ​ការ​ក្រោយ​ការ​បោះ​ឆ្នោត ក៏​ដូច​ជា​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​ជាដើម នឹង​ប្រព្រឹត្ត​ទៅ​ដោយ​យោង​តាម​ច្បាប់​ពាក់ព័ន្ធ ដោយ​ផ្អែក​លើ​កិច្ច​ពិភាក្សា​គ្នា និង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ពាក់ព័ន្ធ​នានា​ប្រកប​ដោយ​ភាព​យុត្តិធម៌ សន្តិវិធី និង​ឲ្យ​ទាន់​ពេល​វេលា ហើយ​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ក្នុង​ប្រទេស​ត្រូវ​បាន​ធានា៕

----------------



រក្សាសិទ្ធិ © ២០០៦ វិទ្យុ​អាស៊ីសេរី ។ បោះពុម្ព​ផ្សាយ​បន្ត​ដោយ​មាន​ការអនុញ្ញាត​ពី​វិទ្យុ​អាស៊ីសេរី ​ដែល​មាន​ អាសយដ្ឋានៈ 2025 M St. NW, Suite 300, Washington DC 20036 ។ គេហទំព័រៈ www.rfa.org ។


ពលរដ្ឋ​ភ័យ​ខ្លាច​ចំពោះ​សកម្មភាព​ចល័ត​ទ័ព​និង​សព្វាវុធ(សំលេង)

អន្តរជាតិ : ស្រ្តីមាឌមាំម្នាក់ស្ថិតក្នុងសម្លៀកបំពាក់កីឡា និងមានពាក់ស្បែកជើងប៉ាតាផង ត្រូវចោរស្ទាវម្នាក់ជិះម៉ូតូកាន់កាំបិតវែងដេញកាប់រត់ពេញថ្នល់ហើយបាន
លោតផ្លោះរបងទ្វារដែកយ៉ាងខ្ពស់ហោចណាស់ កំពស់ ២,៥០ម៉ែត្រ តាមមកកាប់ស្រ្តីម្នាក់នោះដល់ក្នុងរបងផ្ទះ​គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះដើម្បីប្លន់យកគ្រឿងអលង្ការ ។​ហើយបានផ្លោះរបងលោតចេញទៅវិញធ្លាក់ប្រកាច់ប្រកិនរត់ឡើងទៅលើម៉ូតូដែល
មានគ្នាវារងចាំបញ្ឆេះម៉ូតូរួចជាស្រេចបាត់ស្រមោល ៕



ប្រភពពី៖ KhmerOnlineNews

សាហាវណាស់ ! ផ្លោះរបងដេញកាប់ប្លន់ដល់ក្នុងផ្ទះ (video)

អន្តរជាតិ : ក្រុមចោរស្ទាវឈាមរាវ៤នាក់ បាននាំគ្នាប្លោះរបងដែលមានចំរិងវែងៗ ហើយស្រួចដូចធ្នូ ទោះបីមានឧបសគ្គយ៉ាងនេះក្តី ក៏ពួកអាចោរចង្រៃស្ទើរភ្លើងមិនស្គាល់ Camera ថត video បានថតយកទិដ្ឋភាពទាំងស្រុងនោះក៏បានប្រថុយជីវិតទាំងផ្សងព្រេងបំផុតនាំគ្នា
ផ្លោះរបងចូលម្តងម្នាក់ៗ​និងមានកន្រ្តៃកាត់ដែកដ៏ធំវែងមួយនិងឧបករណ៍ផ្សេងៗដើម្បីកាត់ផ្តាច់សោរចូល តែដោយសារម្ចាស់គេដឹងក៏នាំគ្នារត់ស្លន់ស្លោរផ្លោះរបងទម្លាក់ខ្លួនរត់ចេញទៅវិញ ប៊ិះធ្លាក់បាក់កងាប់ ៕



ប្រភពពី៖KhmerOnlineNews

ក្រុមចោរលួច៤នាក់ ផ្លោះរបងប៊ិះងាប់ ពេលម្ចាស់ទាន់ (video)

Wednesday, August 7, 2013

 ប្រភព ៖ KhmerOnlienNews

មនុស្ស​១២ នាក់​បាត់​បង់ជីវិត និង​១៥​នាក់​បាត់​ខ្លួន ៦២​នាក់​ រង​របួស​នៅក្នុង​ការផ្ទុះ​ឧស្ម័ន​ហ្គាស​កាលពី​ថ្ងៃទី​៦ សីហា ក្នុង​ទីក្រុង រ៉ូ​ហ្សា​រី​អូ ប្រទេស​អា​សង់​ទីន ។ ហេតុការណ៍​ផ្ទុះ​ខាងលើ​ចេញពី​អគារ ជាន់​ទី​១១ ធ្វើឱ្យ​ខូចខាត​យ៉ាង​ដំណំ​នៅក្នុង អគារ​នោះ បង្អួច​កញ្ចក់ ត្រូវ​បែកបាក់ ស្ទើរតែ​ទាំងស្រុង ។ លើសពីនេះទៅទៀត កម្លាំង​ផ្ទុះ​ខ្លាំង​ក៏បាន​ប៉ះពាល់​ដល់​អគារ ផ្សេងៗ​ទៀត​នៅ​ក្បែរ​នោះ ។
ហេតុការណ៍​ផ្ទុះ​ហ្គាស​ខាងលើ មាន សភាព​ខ្លាំង​ជាងគេ​បំផុត មិន​ធ្លាប់​មាន ពីមុនមក​ក្នុង​ទីក្រុង​ធំ​ទី​៣​របស់​អា​សង់​ទីន ។ ការផ្ទុះ​នោះ ក៏បាន​បំផ្លាញ​ទ្រព្យស​ម្បត្ដិ ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពីមុន​ ផង​ដែរ ។ សាក្សី​នៅ​ កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង ថា មុន​ការ​ផ្ទុះ​កើតឡើង​ក៏មាន​ក្លិន​ហ្គាស ចេញ​ពីផ្ទះ​នៅ​ជាន់​ទី​១១ ។
ហេតុការណ៍​ផ្ទុះ​ហ្គាស​កើតឡើង​នៅ វេលា​ម៉ោង​៩​និង​៤០​នាទី ថ្ងៃទី​៦ សីហា ។ រយៈពេល​៤​ម៉ោង​ក្រោយមក ទើប​ក្រុម ឯកទេស​អាច​កាត់ផ្ដាច់​ប្រព័ន្ធ​ហ្គាស​ដែល ត​ភ្ជាប់​ទៅ​ជាន់​ខាងលើ​ បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ នោះ និង​៥​ម៉ោង​ក្រោយមក​ទើប​ក្រុម ពន្លត់​អគ្គិភ័យ​អាច​គ្រប់គ្រង​ស្ថានភាព បាន ។ ភ្លើង​ឆេះ​សន្ធោសន្ធៅ​ធ្វើឱ្យ​សកម្ម ភាព​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​ជាប់​គាំង នៅ​ខាងក្នុង ប្រឈម​នឹង​ឧ​ប​ស័គ្គ​ជាច្រើន ទើប​បណ្ដាល​ឱ្យមាន​អ្នកស្លាប់​បាត់​ខ្លួន និង រង​របួស​ច្រើន​បែបនេះ ។
បុគ្គលិក​សុខាភិបាល​នៅ​ទីក្រុង​រ៉ូ ហ្សា រី​អូ ក៏បាន​បញ្ជូន​ទៅកាន់​ក​ន្លែ​ង​កើតហេតុ ជាបន្ទាន់ គឺ​ដើម្បី​ជួយសង្គ្រោះ​ព្យាបាល ដល់​អ្នក​រងរបួស ។ ក្រុម​ជួយសង្គ្រោះ បញ្ជាក់​ថា អ្នក​ស្លាប់​នឹង​កើន​ឡើងជា​ បន្ត ទៀត ដោយពេល​នេះ​មាន​អ្នក​រងរបួស​ច្រើន ៕

ផ្ទុះ​ហ្គាស​នៅ​អា​សង់​ទីន​ស្លាប់​១២​នាក់

ប្រភពពី៖ KhmerOnlineNews



អន្តរជាតិ៖ បុរសមាឌធំៗ២នាក់ជាជនជាតិអឺរ៉ុបត្រូវបានពលរដ្ឋរាប់រយនាក់ចាប់ចងដៃចងជើ
ងជាប់ហើយវាយព្រួតគ្នាវាយបែកឈានពេញមុខស្រែក
ទ្រហោយំដូចគោនៅជាប់មុខរថយន្តពណ៍ស១គ្រឿង
ទំរងជារថយន្តរបស់ទាំង២នាក់នេះ។
 -រថយន្តទាំងបុរសទាំង២អាចជាបទល្មើសអ្វីមួយយ៉ាង ធ្ងន់ធ្ងរទៅពលរដ្ឋបានធ្វើសកម្មភាពបែបនេះហើយយក ទៅដុតទាំងរស់បណ្តាលអោយអណ្តាតភ្លើងឆាបឆេះឡើង
យ៉ាងសន្ធោសន្ធៅធ្វើអោយពួកគេប្រកាច់ស្លាប់យ៉ាង
 វេទនាបំផុតនៅចំពោះពលរដ្ឋរាប់រពាន់នាក់៕




វីដេអូរ៖បុរស២នាក់ពលរដ្ឋចាប់ចងដុតទាំងរស់ចែកគ្នាមើល

Tuesday, August 6, 2013

ប្រភព: HappyCambodia

គ្រាប់បែក​មួយ​គ្រាប់ បាន​ផ្ទុះឡើង​លាន់ ឮ​កងរំពង ជ្រែក​ស្បៃ​រាត្រី នៅក្បែរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​ភ្ញាក់ផ្អើ​លអស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច តែ​ជា​សំណាងល្អ មិន​បណ្តាល​ឲ្យ ពលរដ្ឋ​ណា​ម្នាក់ រងគ្រោះថ្នាក់​នោះ​ឡើយ គ្រាន់តែ​បណ្តាល​ឲ្យ​ជញ្ជាំង​អគារ និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន ដែល​នៅ​ក្បែរ នោះ​រង​ការខូចខាត​។​
​នៅវេលា​ម៉ោង ១៖០៥​នាទី រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​០៧ សីហា ឆ្នាំ​២០១៣ នេះ គ្រាប់បែក​មួយ​គ្រាប់​ដែល​គេ​ដាក់​ប្លុង​ចោល ក្នុង​រយៈពេល​មួយ​នាទី​ក្រោយមក បាន​ផ្ទុះ​នៅ​ជាប់​របង​សាលាដំបូង​រាជធានី​ភ្នំពេញ ស្ថិត​តាម​បណ្តោយ​ផ្លូវ ២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។ ជា​ការកត់សម្គាល់ ករណី​ដាក់​បំផ្ទុះ​គ្រាប់បែក​នេះ ជា​លើកទីមួយ​ហើយ នៅក្នុង​រាជធានី​ភ្នំពេញ ចាប់តាំងពី​ប្រទេស​កម្ពុជា​ទទួលបាន​សន្តិ​ភាព​ជា​ង​១០​ឆ្នាំ​មកនេះ ជាពិសេស​កើតមានឡើង ខណៈ​ដែល​សមត្ថកិច្ច​កំពុង រឹតបន្តឹង​សន្តិសុខ​ក្នុង​រាជធានី​ភ្នំពេញ ។ ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នេះ សមត្ថកិច្ច​មិន​ទាន់​អាចសន្និដ្ឋាន យ៉ាងណា​នៅឡើយ​ទេ គឺ​កំពុង​ត្រួតពិនិត្យ និង​ស៊ើបអង្កេត​បន្ត​។​



បំផ្ទុះ​គ្រាប់បែក នៅក្បែរ សាលាដំបូង រាជធានី​ភ្នំពេញ ទាំង​កណ្តាលរាត្រី​