Showing posts with label ព័តមានកំសាន្ត. Show all posts
Showing posts with label ព័តមានកំសាន្ត. Show all posts

Friday, September 13, 2013

ប្រភពពី ខ្មែរNote
ការថតរូបកំសាន្ត គឺជាចំណង់ចំណូលចិត្ត របស់មនុស្ស ដែលមានចរិត ផ្សេងៗគ្នា ហើយពេលខ្លះ រូបថតរបស់ពួកគេ ធ្វើអោយអ្នកដទៃមាន ការយល់ច្រឡំ ពេលដែលមើលតែមួយភ្លេតនោះ។ ថ្ងៃនេះ khmer-note សូមធ្វើការ ចុះផ្សាយ អំពីរូបថតមួយចំនួន ដែលអាចធ្វើអោយ ប្រិយមិត្ត មានការប្លែកអារម្មណ៍ ដើម្បី ជាការទស្សនាកំសាន្ត ពេលដែលអផ្សុក រឺទំនេរពីការងារ។ សូមប្រិយមិត្ត មើលរូបភាពទាំងអស់នេះ ដោយយកចិត្តទុកដាក់ ក្នុងការស្វែងរក ការពិតទាំងអស់គ្នា៕
khmer-note
1-1379009489723 109-1379009631273 152700-nham2-1379009935212 1358907809tranhvuicanthannhinnham21jpg1359076253-1379009893162 1379036146770 2222552352013631731454-1379010121013 can-than-nhin-nham-1379009983394
thi1jpg1365057378-1379009789561

រូបភាពដែលធ្វើ អោយអ្នកមើលយល់ច្រឡំ

Thursday, August 29, 2013

ខេត្តព្រះសីហនុៈ នៅវេលាម៉ោង ប្រមាណ ៦និង៤០នាទីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ ត្រង់ចំណុចកែងការដ្ឋានបុរីគុជអាស៊ី ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារយុវតីវ័យក្មេង រួមជាមួយបប្ខពួក ដែលជាភេទទី៣ ជាច្រើននាក់ បានព្រួតវាយ ទៅលើយុវតី វ័យក្មេងម្នាក់ឯង ហើយត្រូវបានក្រុមសមត្ថកិច្ច កងរាជអាវុធហត្ថប្រចាំការ នៅបុរីគុជអាស៊ី ជួយអន្តរាគមន៍ កុំអីស្ត្រីរងគ្រោះពិត ជាមានបញ្ហាធំជាក់ជាពុំខាន។
តាមការឲ្យដឹងពីយុវតីវ័យក្មេង ដែលជាជនរងគ្រោះ បាននិយាយឲ្យដឹងថា រូបនាងមានឈ្មោះហេង ស្រីណុច អាយុ២២ឆ្នាំ មានមុខរបរជាស្ត្រីបំរើការ នៅហាង ខារ៉ាអូខេនគរសំរិទ្ឋ ក្រុងព្រះសីហនុ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្បែចំណោទអូរសំអាត ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានយុវតីម្នាក់ទៀត ឈ្មោះអ៊ុំ កញ្ញា ហៅអាភាវ (ស្រីពាក់អាវត្រួយចេក) អាយុប្រហែល២០ឆ្នាំ មានទីលំនៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុរួមជា មួយបក្សពួកជាភេទទី៣ ចំនួន៤ទៅ៥ម៉ូតូ មកព្រូត វាយរូបនាង ខណៈដែលនាង បានទូរស័ព្ទ ហៅស្ត្រីឈ្មោះអ៊ុំ កញ្ញា ហៅអាភាវនោះមកនិយាយគ្នារកខុស ត្រូវពាក់ព័ន្ឋទៅនឹងការនិយាយដើមអំពីនាង ។
យុវតីរងគ្រោះបានបន្តថា ជំលោះរវាងនាង និងឈ្មោះភាវនេះ ទើបតែកើតឡើងក្នុង កំឡុងរយៈពេលប៉ុន្មានថ្ងៃដោយសារ តែឈ្មោះអ៊ុំកញ្ញា ហៅអាភាវបានដើរនិយាយ បរិហារកេរិ៍្តរូបនាង ទើបនាងណាត់ឈ្មោះភាវនោះ មកជួបគ្នានិយាយឲ្យដឹងខុសដឹង ត្រូវកុំឲ្យមាន មាត់ចេះតែដើរ និយាយដើមគេថ្វីត្បិតនាង ជាស្ត្រីបំរើការនៅខារ៉ាអូខេ យ៉ាងណាក៏ដោយ ប៉ុន្តែនៅ ពេលដែលបានជួបគ្នាឈ្មោះភាវ នោះបាននាំបក្សពួកជាភេទទី៣ ចំនួន៤ទៅ៥ម៉ូតូ មកព្រួតវាយនាង តែសំណាងល្អកុំតែបាន មន្ត្រីកង រាជអាវុធប្រចាំការ នៅក្បែរនោះជួយទាន់ កុំអីនាងគ្រោះថ្នាក់ធំ ជាក់ជាពុំខានឡើយ។
ដោយឡែកបើតាមការអះអាង ពីយុវតីឈ្មោះភាវ បាននិយាយថា ចំពោះការប្រវាយប្រតបគ្នានេះគឺនាង វាយ មួយទល់មួយ គឺគ្មាន នរណាម្នាក់ជួយនោះទេ ឯមិត្តភ័ក្រជាភេទទី៣នោះគ្រាន់តែមក មើលជា មួយប៉ុណ្ណោះគ្មាន ការពាក់ព័ន្ឋជាមួយមិត្តភ័ក្រនាងទេ។
តាមសាក្សីជាមន្ត្រីកងរាជអាវុធហត្ថ បានឃើញហេតុការណ៍ បាននិយាយថា នៅវេលាកើតហេតុខណៈពួកខ្លួន មាន គ្នា២នាក់ ឈប្រចាំការនៅចំណុចក្បែរ កន្លែងកើតហេតុ ក៏បានឃើញស្ត្រីម្នាក់ ត្រូវបានមនុស្សមួយក្រុម មានស្រីមានប្រុស (ភេទទី៣) ជិះម៉ូតូប្រមាណ៥គ្រឿង បានព្រូតវាយជនរងគ្រោះ នៅពេលនោះខ្លួនបានរត់មក ម្នាក់ឯងជួយឃាត់ ដើម្បីសាកសួរ រកហេតុផល តែត្រូវក្រុមភេទទី៣ ជេប្រមាថហើយខ្វាចម្រាមដៃ ចេញឈាមនៅពេលនោះខ្លួន បានស្រែកហៅក្រុមការងារ នៅក្បែរឲ្យមកជួយ ។ ដោយឃើញកាលៈទេសៈមិន ល្អបក្សពួកមួយចំនួនបានជិះម៉ូតូគេចខ្លួន បាត់ស្រមោលនៅសល់តែស្ត្រីបង្កនិង បក្សពួក២នាក់រួមជាមួយ ម៉ូតូមួយគ្រឿង ម៉ាកស្កុបហ្វីពណ៏ខ្មៅលាយឈាមជ្រូកពាក់ស្លាកលេខក្លែងក្លាយភ្នំពេញ 1AX.8899 ដែលហៀបនឹងរត់ ទៅហើយនោះ ក៏ត្រូវពួកខ្លួនចាប់ជាប់ប្រគល់ទៅ ឲ្យសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ដោះស្រាយបន្ត ៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល

ក្រុមភេទទី៣ ព្រូតវាយស្តី្រម្នាក់ ផ្អើលអស់សមត្ថកិច្ច មួយចំហៀងក្រុង

Thursday, August 8, 2013

ប្រភព: ADMIN
    កាលពីពេលថ្មីៗកន្លងខាងមុខនេះ យើងបានទស្សនារួចមកហើយនៅរឿងព្រាយដែកគោល ក៏​ ដួចជារឿង វិញ្ញាណបិសាចជញ្ជក់ឈាម នៅក្នុងពេលប៉ុន្មានខែមកនេះ ផលិតកម្មសាន់ដេ កំពុងថតខ្សែរភាពយន្ត ថ្មីមួយទៀតគឺ រឿង ព្រាយក្បាលប្រាំបី ។
រូបខាងក្រោមនេះគឺជាសកម្មភាពក្មុងពពិធីក្រុងពលី:



ពិធីក្រុងពលី រឿងព្រាយក្បាលប្រាំបី

Wednesday, August 7, 2013

យោងទៅតាម សារពត៌មានបរទេសមួយ បានអោយដឹងថា បុរសម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីរូបគេ ទទួលទាន ស៊ុតឆៅស្រស់ៗ អស់ ២៨គ្រាប់។
បុរសនោះ មានឈ្មោះថា Dhaou Fatnassi ដែលមាន អាយុទើបតែ ២០ឆ្នាំ ប៉ុណ្ណោះ ហើយបើតាម ប្រភព ពត៌មាន បានអោយដឹងថា រូបគេ និង មិត្តភក្តិ បានភ្នាល់គ្នា ជាការដោះដូរ នឹង លុយមួយចំនួន ទៅលើការញ៉ាំ ស៊ុតឆៅអោយអស់ដល់ទៅ ២៨គ្រាប់។
បន្ទាប់មក  Dhaou Fatnassi ក៏កើតមាន អាការៈ ឈឺពោះខ្លាំង បន្ទាប់ពី រូបគេ បានសំរេច ក្នុងការញ៉ាំស៊ុតឆៅទាំងអស់នោះ ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែវាហួសពេលទៅហើយ ព្រោះគេ បានផុតដង្ហើម ខណៈពេល ទៅដល់ពេទ្យ។
គ្រូពេទ្យ បានបញ្ជាក់ថា ការបរិភោគ ស៊ុត ពិតជា មានប្រូតេអ៊ីន និង ថាមពលពិតមែន តែចំពោះស៊ុតឆៅ អាចមានកំរិតបាតេរី ឬ មេរោគ ផ្សេងៗជាច្រើន ហើយបើបរិភោគច្រើន អាចបង្កជារោគ ឬ អាចគ្រោះថ្នាក់ដល់ជីវិតដូច បុរសម្នាក់នេះឯង។

ប្រភពពី ៖ ខ្មែរឡូត

បុរសម្នាក់ បានស្លាប់ បន្ទាប់ ពីទទួលទាន ស៊ុតឆៅ អស់ ២៨គ្រាប់